យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគណនេយ្យជាន់ខ្ពស់

កាលបរិច្ឆេទ៖ 28/08/2026 - ថ្ងៃផុតកំណត់៖ 31/08/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Stung Treng

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • អនុវត្តរាល់ប្រតិបត្តិការគណនេយ្យប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ ១០០%។
  • រៀបចំ ពិនិត្យ និងបញ្ចូលទិន្នន័យ (កិច្ចសន្យា ឯកសារសំណើចំណាយ និងប្រតិបត្តិការផ្សេងៗ) ចូលក្នុងប្រព័ន្ធស្នូលធនាគារឱ្យបានទាន់ពេលវេលា។
  • គ្រប់គ្រង រៀបចំ និងរក្សាទុកឯកសារយោងគណនេយ្យទាំងអស់ឱ្យមានភាពពេញលេញ។
  • រៀបចំសំណើសុំ ដាក់ -ដក ប្រាក់ជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារដៃគូនានា។
  • ធ្វើការផ្ទៀងផ្ទាត់ ត្រួតពិនិត្យ និងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ (Cash Flow) ចេញ-ចូលប្រចាំខែ។
  • គ្រប់គ្រង និងត្រួតពិនិត្យបញ្ជីសារពើភណ្ឌតម្លៃសម្ភារៈ និងទ្រព្យសកម្មថេរក្នុងសាខាឱ្យបានត្រឹមត្រូវ។
  • ត្រួតពិនិត្យភាពត្រឹមត្រូវនៃកំណត់ត្រាគណនេយ្យ និងដំណើរការបិទបញ្ជី (Closing) ប្រចាំថ្ងៃ/ខែ/ឆ្នាំ។
  • រៀបចំ និងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធានសាខា (Branch Manager) និងការិយាល័យកណ្តាល។
  • តាមដាន វិភាគ និងធ្វើរបាយការណ៍លទ្ធផលការងារប្រៀបធៀបនឹងផែនការដែលបានកំណត់ជូនថ្នាក់ដឹកនាំជាទៀងទាត់។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ។
  • មានបទពិសោធន៍យ៉ាងតិច ០២ឆ្នាំ ជាគណនេយ្យករ ក្នុងវិស័យធនាគារ/មីក្រូហិរញ្ញវត្ថុ។
  • យល់ដឹងច្បាស់ពីស្តង់ដារគណនេយ្យ និងបទប្បញ្ញត្តិធនាគារ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការងារបានយ៉ាងល្អ។
  • មានសុចរិតភាព ភាពស្មោះត្រង់ និងអនុវត្តការងារដោយទទួលខុសត្រូវខ្ពស់។
  • មានជំនាញទំនាក់ទំនងល្អ ស្មារតីធ្វើការជាក្រុម។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកគណនេយ្យជាន់ខ្ពស់