យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់នៃការិយាល័យបណ្តុះបណ្តាលជំនាញ

កាលបរិច្ឆេទ៖ 02/09/2026 - ថ្ងៃផុតកំណត់៖ 30/09/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួមរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោល និងបុគ្គលិកធនាគារ ARDB យោងតាមតម្រូវការជាក់ស្តែង។
  • សម្របសម្រួលការរៀបចំ វគ្គបណ្តុះបណ្តាលជំនាញក្នុងធនាគារ ARDB និងវគ្គបណ្តុះបណ្តាលជំនាញដែលស្ថិតក្រោមការសហការជាមួយដៃគូនៅថ្នាក់ជាតិ និងអន្តរជាតិ។
  • សម្របសម្រួលការរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងការស្វែងរកគ្រូឧទ្ទេសនាម។
  • រៀបចំ និងចង់ក្រងឯកសារបណ្ដុះបណ្ដាល និងចែករំលែកដល់អ្នកពាក់ព័ន្ធ។
  • ប្រមូលទិន្នន័យ និពិនិត្យ តាមដាន និងវាយតម្លៃវគ្គបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលនីមួយៗ។
  • តាមដានការចូលរួមវគ្គបណ្តុះបណ្តាល រក្សាកំណត់ត្រាវត្តមាន និងធានាឱ្យបាននូវការចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាបានត្រឹមត្រូវ និងទាន់ពេលវេលា។
  • សម្របសម្រួលប្រតិបត្តិការប្រចាំថ្ងៃរបស់ការិយាល័យបណ្តុះបណ្តាល ចូលរួមរៀបចំរបាយការណ៍វឌ្ឍនភាពការងាររបស់ការិយាល័យបណ្តុះបណ្តាលជំនាញជូនប្រធាននាយកដ្ឋាន។
  • បំពេញភារកិច្ចដទៃតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងគម្រោង អប់រំ និងបណ្តុះបណ្តាល ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ឬជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ។
  • មានបទពិសោធការងារបណ្តុះបណ្តាលជំនាញយ៉ាងតិច ២ឆ្នាំ យល់ដឹងពីការរៀបចំវគ្គសិក្សា ឬវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
  • ចេះប្រើប្រាស់កម្មវិធី Microsoft Word, Excel, PowerPoint, Outlook, និង Canva។
  • អាចធ្វើបទបង្ហាញ និងនិយាយជាសាធារណៈបានល្អប្រសើរ។
  • មានភាពអត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
  • មានការប្តេជ្ញាខ្ពស់ក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបន្ថែម
  • មានភាពរហ័សរហួន និងចេះបត់បែនតាមកាលៈទេសៈ
  • មានភាពស្មោះត្រង់ និងម៉ឺងម៉ាត់
  • មានទំនាក់ទំនងល្អ និងចេះសហការគ្នាក្នុងក្រុម។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់នៃការិយាល័យបណ្តុះបណ្តាលជំនាញ