ព័ត៌មានថ្មីៗ

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក ចាន់ សីហា អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី

8 មីនា 2022

នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក ចាន់ សីហា អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ដោយមានការចូលរួមពីបុគ្គលិកនារី ប្រមាណជា ៧០ នាក់ នៅស្នាក់ការកណ្តាលរបស់ធនាគារ ARDB ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ស្វាគមន៍ទីតាំងការិយាល័យចល័តថ្មី របស់ធនាគារ ARDB ប្រចាំខេត្តឧត្តរមានជ័យ

4 មីនា 2022

ស្វាគមន៍ទីតាំងការិយាល័យចល័តថ្មី របស់ធនាគារ ARDB ប្រចាំខេត្តឧត្តរមានជ័យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិដូនកែវសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សូមអញ្ជើញមកទទួលយកសេវាកម្មធនាគារសម្រាប់អ្នកនៅទីតាំងថ្មី។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមទាំងសហការី បានផ្តល់កិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹង សាកលវិទ្យាល័យជាតិសឹង្ហបុរី

3 មីនា 2022

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១នាទីព្រឹក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមទាំងសហការី បានផ្តល់កិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹង សាកលវិទ្យាល័យជាតិសឹង្ហបុរី (National University of Singapore) ដោយមានការសហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លើគម្រោងសិក្សាស្រាវជ្រាវ ស្តីអំពី “ទំនាក់ទំនងរវាងបម្រែបម្រួលនៃវិស័យហិរញ្ញវត្ថុជនបទនិងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា”។

លោក បាន លឹម អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំពិធីចុះហត្ថលេខាលើ ឯកសារ ក្របខ័ណ្ឌការងារ និង កិច្ចព្រមព្រៀងមេ រវាងធនាគារ ARDB និងក្រុមហ៊ុន First Cambodia Co., Ltd. និងក្រុមហ៊ុន BPC តាមប្រព័ន្ធអនឡាញ

25 កុម្ភៈ 2022

នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក បាន លឹម អគ្គនាយករងនៃ ធនាគារ ARDB អមដោយសហការី បានរៀបចំពិធីចុះហត្ថលេខាលើ ឯកសារ ក្របខ័ណ្ឌការងារ និង កិច្ចព្រមព្រៀងមេ រវាងធនាគារ ARDB និងក្រុមហ៊ុន First Cambodia Co., Ltd. និងក្រុមហ៊ុន BPC តាមប្រព័ន្ធអនឡាញ។

សូមអតិថិជន​ ARDB ទាំងអស់ រីករាយក្នុងការប្រើប្រាស់សេវាធនាគារចល័ត ដោយលោកអ្នកគ្រាន់តែបើកគណនីបញ្ញើសន្សំតែប៉ុណ្ណោះ

23 កុម្ភៈ 2022

សូមអតិថិជន​ ARDB ទាំងអស់ រីករាយក្នុងការប្រើប្រាស់សេវាធនាគារចល័ត ដោយលោកអ្នកគ្រាន់តែបើកគណនីបញ្ញើសន្សំតែប៉ុណ្ណោះ។ ដោនឡូដ ARDB Mobile App តាម link ខាងក្រោម ៖ IOS https://apps.apple.com/us/app/ardb-customer/id1508426834 Android https://play.google.com/store/apps/details​ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ 097 323 2345 / 017 93 97 81

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួម និងផ្តល់បទអន្តរាគមន៍គន្លឹះ អំពីឥណទានដល់វិស័យស្រូវ-អង្ករ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២

23 កុម្ភៈ 2022

ភ្នំពេញ៖ ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួម និងផ្តល់បទអន្តរាគមន៍គន្លឹះ អំពីឥណទានដល់វិស័យស្រូវ-អង្ករ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយផលិតផល សេវាកម្ម បើកគណនី និងតំឡើងARDB Mobile App

17 កុម្ភៈ 2022

កាលពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយផលិតផល សេវាកម្ម បើកគណនី និងតំឡើងARDB Mobile App ជូនសមាជិកសហគមន៍ចំនួន ០៦ រួមមាន៖ សហគមន៍និរន្តរភាពសាមគ្គីភូមិខ្ញុំ, សហគមន៍អូរកន្ធរមានជ័យ, សហគមន៍តាំងក្រសៅកសិករមានជ័យ, សហគមន៍ព្រៃម្រីក្ដីសង្ឃឹម, សហគមន៍កសិកម្មសាគ្រាមរុងរឿង, និង សហគមន៍ជំនោរកសិករ នៅខេត្តកំពង់ធំ។ ធនាគារ ARDB ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម!

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំរបស់ធនាគារ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញ ស្ដីពី “ការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម”

15 កុម្ភៈ 2022

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំរបស់ធនាគារ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញ ស្ដីពី “ការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម” ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។